Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
រស់អាម៉ាស់ ខ្មាសអស់ញាតិ
- បទពាក្យ៩ បែបជាប់ទង -
១- | មានមិត្តល្អ | ក្រចេះជួយ | ព្រួយចេះថែ |
ដូចពុកម៉ែ | ស្នេហ៍កូនចៅ | ផៅសន្ដាន | |
សេពគប់មិត្ត | គិតឲ្យត្រូវ | ផ្លូវសុខសាន្ត | |
មិត្តល្អបាន | ឋានខ្ពង់ខ្ពស់ | រស់មង្គល ។ | |
២- | ប្រពន្ធប្តី | ស្រីនិងប្រុស | ខុសត្រូវគិត |
ព្រោះជាមិត្ត | ស្និទ្ធរយឆ្នាំ | កម្មអំពល់ | |
បានមិត្តបាប | ឆ្អាបឆ្អិតឆ្អល់ | ខ្វល់វិលវល់ | |
មិត្តបុណ្យយល់ | រុលរករៀន | ស្ពានឆ្លងគ្រោះ ។ | |
៣- | ឈ្លក់ស្រឡាញ់ | ចាញ់បាបមិត្ត | គិតល្អៀងល្អក់ |
លួចប្លន់ឆក់ | ល្អក់អស់ល្អ | តអាប់យស | |
ក្បត់ម៉ែពុក | ទុក្ខហិនហោច | ខ្លោចក្នុងគ្រោះ | |
ស្លាប់កេរ្ដិ៍ឈ្មោះ | រស់អាម៉ាស់ | ខ្មាសអស់ញាតិ ។ | |