Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
នឹកព្រះគុណថ្លៃ
- បទពាក្យ៧ -
១- | ក្រោយភ្លៀងហ៊ីងយំរំពងស្រែ | ក្តៅរៃយំរ៉ែលើរុក្ខា |
រសៀលហៀបលិចសុរិយា | ទោចទួញខ្លោចផ្សាសែនស្រងោច ។ | |
២- | ស្បៃខ្មៅដណ្តប់ពសុធា | ទ្រូងសែនរងាចិត្តអាណោច |
ចង្រិតដែកដូងលលកខ្មោច | ស្រែកលុបផ្សាខ្លោចស្រណោះក្រៃ ។ | |
៣- | នឹកដល់ពុកម៉ែនឹកយាយតា | នឹកសព្វញាតិសាទាំងយប់ថ្ងៃ |
ធ្លាប់រួមកាន់បិណ្ឌជុំអ្នកថ្លៃ | នឹកស្រណោះដៃម៉ែថ្នាក់ថ្នម ។ | |
៤- | នឹកគ្រប់បណ្តាំដំបូន្មាន | ពាក្យពេចន៍ជាស្ពានមានទឹកដម |
នឹកដល់ព្រះគុណអ្នកបីបម | បីបាច់ថ្នាក់ថ្នមកូនសែននឹក ។ | |