www.acledabank.com.kh

navigate_nextMedianavigate_nextEducational Poems

ផ្តាំឲ្យត្រាប់ ច្បាប់បើកបរ

- បទពាក្យ៩ បែបជាប់ទង -
១- ឡានម៉ូតូ ស្នូរគគ្រឹក វឹកជ្រែវ៉ា
  ឆាបឆ្លេឆ្លា សាវិលវល់ រុលទៅហួស
  ឆេវឆាវឆាប់ ចាប់ចិត្តពាល រាលរងគ្រោះ
  ស្លាប់របួស រស់វិកល សល់រងកម្ម ។
២- ញាតិពុកម៉ែ ផ្តែផ្តាំកូន សូន្យមិនស្តាប់
  លុះកូនស្លាប់ យ៉ាប់ម៉ែពុក ទុក្ខរាប់ឆ្នាំ
  ចោលបងប្អូន កូនរងគ្រោះ ព្រោះផលកម្ម
  ត្រូវចងចាំ ផ្តាំឲ្យត្រាប់ ច្បាប់បើកបរ ។
ជំនួយស្មារតី : រំឭកដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើរគ្រប់ពេល គ្រប់ទី និង បញ្ចៀសនូវគ្រោះថ្នាក់បណ្តាលឲ្យខូចខាត ឬបាត់បង់អាយុជីវិត ទ្រព្យសម្បត្តិ...។
SITE MAP FORM CENTER USER MANUAL SECURITY TIPS NEWSLETTER LEGAL AND PRIVACY NOTICE
ONLINE VISITOR: 215 ©2024 ACLEDA Bank Plc.
DARK MODE
CONNECT WITH US ON