Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
ត្រូវចៀសវាង
- បទពាក្យ៧ -
| ១- | ការមានប្រយោជន៍គួរខំធ្វើ | បាបកម្មធ្លាក់លើត្រូវចៀសវាង |
| លួចឆក់កេងកិបមិនលះលាង | កើតទោសទណ្ឌទៀងតាមន័យកម្ម ។ | |
| ២- | យល់ដឹងទុក្ខទោសខំប្រព្រឹត្ត | បាបលាក់មិនជិតទោសប្រចាំ |
| ការខ្ចោះប្រហោងខុសត្រែងត្រាំ | ខុសមិនចំណាំមិនកោតក្រែង ។ | |
| ៣- | លួចគេមិនក្សាន្តខានសប្បាយ | ភ័យមិនរសាយព្រួយម្នាក់ឯង |
| ដ្បិតបានសាងបាបដោយល្បិចក្លែង | បារម្ភចំបែងក្រែងគេដឹង ។ | |
| ៤- | មិនយូរមិនឆាប់ចាប់បានចោរ | ភស្តុតាងជាសោម្ចាស់បណ្តឹង |
| ច្បាប់ច្បាស់មូលដ្ឋានជាដំណឹង | ស្លន់ស្លោភ្នែកស្លឹងដឹងទង្វើ ។ | |
| ៥- | ទទួលទោសទណ្ឌវ័ណ្ឌចំណង | ទោសគេឲ្យសងព្រោះអំពើ |
| គេផ្អើលឈូឆរតាមមៀងមើល៍ | ការមិនគួរធ្វើត្រូវចៀសវាង ។ | |


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



