www.acledabank.com.kh

navigate_nextMedianavigate_nextEducational Poems

មន្តស្នេហ៍ស័ក្តិសិទ្ធិ

- បទកាកគតិ -
១- ស្នេហ៍ពាក្យពេចន៍ល្អ ស្នេហ៍រូបបវរ ស្នេហ៍ភាពក្រពុំ
  ស្នេហ៍ចិត្តស្មោះសរ ស្នេហ៍ល្អរម្យទម ស្នេហ៍ស្និទ្ធរស់ជុំ
    ស្នេហ៍ញាតិបងប្អូន ។  
២- ស្នេហាពុកម៉ែ ស្នេហ៍លោកថ្នមថែ ស្នេហ៍ចិញ្ចឹមកូន
  ស្នេហ៍យាយស្នេហ៍តា ស្នេហាមិនសូន្យ ស្នេហ៍ពិតដូចក្បូន
    ស្នេហ៍ជូនដល់ត្រើយ ។  
៣- ស្នេហ៍តួនាទី ស្នេហ៍ខំសម្ភី ស្នេហ៍ធ្វើឲ្យល្ហើយ
  ស្នេហ៍គាប់ស្នេហ៍គុណ ស្នេហ៍ទុនដល់ត្រើយ ស្នេហ៍បានល្អហើយ
    ស្នេហ៍ផលគុណភាព ។  
៤- ស្នេហ៍ថែទ្រព្យា ស្នេហ៍ទុកដាក់ជា ស្នេហ៍មិត្តនាំលាភ
  ស្នេហ៍មានមង្គល ស្នេហ៍យល់ខ្ពស់ទាប ស្នេហ៍ស្មោះជ្រួតជ្រាប
    មន្តស្នេហ៍ស័ក្តិសិទ្ធិ ។  
ជំនួយស្មារតី : អប់រំពង្រឹង អនុវត្តការងារក្នុងតួនាទី
  • កំណត់សម្គាល់ :  
  • មន្តស្នេហ៍ស័ក្តិសិទ្ធិ សម្រាប់បដិបត្តិក្នុង : ស្នេហាទូទៅ គ្រួសារ សង្គមជាតិ ការងារ
SITE MAP FORM CENTER USER MANUAL SECURITY TIPS NEWSLETTER LEGAL AND PRIVACY NOTICE
ONLINE VISITOR: 165 ©2024 ACLEDA Bank Plc.
DARK MODE
CONNECT WITH US ON