Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
ផ្លូវត្រឹមត្រូវ
- បទពាក្យ៩ បែបជាប់ទង -
១- | យល់ឃើញត្រូវ | ផ្លូវតម្រិះ | ត្រិះរិះគាប់ |
ស្តីទម្លាប់ | ជាប់ខ្លឹមសារ | ការងារត្រូវ | |
គាប់ជីវិត | គិតចិញ្ចឹម | ត្រឹមគ្រប់ផ្លូវ | |
គ្រប់រដូវ | ត្រូវព្យាយាម | រៀមរលឹក ។ | |
២- | ស្មឹងស្មាធិ៍ត្រូវ | ផ្លូវអារម្មណ៍ | សមស្ងប់ស្ងាត់ |
ខុសខ្ចាយខ្ចាត់ | បាត់ទុក្ខព្រួយ | ជួយសន្ធឹក | |
ក្រមសីលសាស្ត្រ | ច្បាស់ហ្មត់ចត់ | បទត្រូវនឹក | |
លះខ្ជិលស្ពឹក | វឹកវិលវល់ | យល់យកល្អ ។ | |