www.acledabank.com.kh

navigate_nextMedianavigate_nextEducational Poems

នាយក-នាយិកាល្អ

- បទព្រហ្មគីតិ -
១- រើសរៀបមនុស្សឲ្យល្អ រៀនបន្តមានតម្លៃ
  រក្សាគ្នារាល់ថ្ងៃ រុងរឿងថ្លៃសុខគ្រប់គ្នា ។
២- ទាន់ពេលកែខុសឆ្គង ខុសទំនងការពុំជា
  រៀនសូត្រពីការងារ រៀនពីគ្នាមានតម្លៃ ។
៣- ទំនាក់ទំនងល្អ ចិត្តស្មោះសរចូលរួមដៃ
  វាចាផ្អែមរាល់ថ្ងៃ ចេះប្រាស្រ័យមិនល្អៀងល្អាន ។
៤- កាយល្អគាប់ទន់ភ្លន់ គួរគាប់គន់ជាលំអាន
  គ្រប់គ្រងឲ្យសុខសាន្ត ចូលរួមថ្កានសុខមង្គល ។
ជំនួយស្មារតី : គ្រប់គ្រងធនធានមនុស្ស
រួសរាយរាក់ទាក់ ជាធ្នាក់ចិត្តមានប្រសិទ្ធភាព ។
SITE MAP FORM CENTER USER MANUAL SECURITY TIPS NEWSLETTER LEGAL AND PRIVACY NOTICE
ONLINE VISITOR: 117 ©2024 ACLEDA Bank Plc.
DARK MODE
CONNECT WITH US ON