www.acledabank.com.kh

navigate_nextMedianavigate_nextEducational Poems

កតញ្ញូ

- បទពាក្យ៧ -
១- មនុស្សល្អបវរដឹងគុណគាប់ ត្រាប់ធម៌ទម្លាប់កតញ្ញូ
  រក្សាប្រយោជន៍ជាគំរូ ព្យាយាមតស៊ូប្រណិប័តន៍ ។
២- ចូលរួមកសាងផលបន្ត រួមរាប់តំណមិនឱ្យខ្ចាត់
  កំហុសខូចខាតប្រឹងទប់ស្កាត់ សន្តោសសព្វសត្វក្លាយមុនី ។
៣- សូម្បីតែហ្វូងភូមរា(១) ថែក្លិនបុប្ផាគ្រប់ទិសទី
  ក្រេបតែកេសរលៀងជីវី រសក្លិនមូលមីរមិនខូចខាត ។
  កូនកតញ្ញូដឹងគុណគាប់ ជាកូនសំណព្វសុខក្សេមក្សាន្ត
  កតវេទីតបថ្កើងថ្កាន ជូនពុកម៉ែបានមានមង្គល ។
(១) ភមរជាតិ (ភៈមៈរៈជាត) (ន) សត្វល្អិតពួកកន្លង់ ឃ្មុំ ព្រួត ម្រោម ។ ខ្មែរច្រើនប្រែក្លាយជា ភូមរា ឬភូមរី ។

CHAT
SITE MAP FORM CENTER USER MANUAL SECURITY TIPS NEWSLETTER LEGAL AND PRIVACY NOTICE
ONLINE VISITOR: 340 ©2024 ACLEDA Bank Plc.
DARK MODE

ACLEDA Bank Plc. - Credentials

CONNECT WITH US ON