Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
មុននឹងធ្វើ មើល៍គិតគូរ
- បទពាក្យ៩ បែបជាប់ទង -
| ១- | លួចបន្លំ | ខំខាងថោក | បោកកេងកិប |
| លាក់ខ្សៀវខ្សឹប | ផ្អឹបបិទបាំង | ខ្លាំងខាងច្នៃ | |
| ចូលនិងចាយ | កាយច្របល់ | ខ្វល់រាល់ថ្ងៃ | |
| កែតម្លៃ | ថ្លៃពន្លើស | ល្មើសគោលការណ៍ ។ | |
| ២- | ហេងមួយថ្ងៃ | ក្ស័យមួយជាតិ | ញាតិខកចិត្ត |
| ល្មើសក្រមក្រឹត្យ | ដ្បិតមោហ៍បាំង | ក្តាំងពិចារណ៍ | |
| គិតការឯង | ក្លែងការគេ | ទ្វេមោហា | |
| រែងខ្លោចផ្សា | ការឲ្យផល | សល់ទោសធ្ងន់ ។ | |
| ៣- | ឆ្មាសម្លក់ | ឆក់ត្រីអាំង | បាំងឲ្យជាប់ |
| គង់វង្សទ្រព្យ | គាប់ប្រយ័ត្ន | ស្កាត់ជាមុន | |
| ត្រាប់គោលការណ៍ | សារបណ្ដាំ | ចាំទ្វេគុណ | |
| ចាំជាទុន | មុននឹងធ្វើ | មើល៍គិតគូរ ។ | |


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



