www.acledabank.com.kh

navigate_nextMedianavigate_nextEducational Poems

កូនបីប្រភេទ

- បទពាក្យ៧ -
* ពុកម៉ែក្នុងលោកមានកូនចៅ ខ្លះឆ្លាតខ្លះខ្លៅជាធម្មតា
  កូនប្រុសកូនស្រីពេញស្នេហា គ្មានពុកម៉ែណាស្អប់កូនឡើយ ។
* ចិញ្ចឹមថែទាំដល់ពេញវ័យ បីប្រភេទន័យពិតមែនហើយ
  អតិជាតបុត្ត ពុកម៉ែស្បើយ ឈ្លាវឆ្លាតដល់ត្រើយថ្កើងខ្ពង់ខ្ពស់ ។
* កូនមានកំណើតកើតមកល្អ ជាកូនបវរតកេរ្តិ៍ឈ្មោះ
  រុងរឿងមានន័យល្បីពីរោះ គុណគាប់ឡើងខ្ពស់លើសពុកម៉ែ ។
* អនុជាតបុត្ត ស្មើម៉ែឳ ចេះដឹងគ្រប់ផ្លូវដូចវង្សខ្សែ
  មិនលើសមិនខ្វះស្មើពុកម៉ែ រស់បានល្ហើយល្ហែមិនខុសអ្វី ។
* អវជាតបុត្ត កូនអាប់អន់ កូននាំអាសន្នកូនគិតខ្លី
  កូនបង្ករឿងទោះប្រុសស្រី អស់ទ្រព្យផ្ទះដីក្ស័យពូជពង្ស ។
* ល្ងង់ខ្លៅលោភលន់ខឹងឆេវឆាវ ប៉ះបោះចោលប្រាវកូនល្ងិតល្ងង់
  ក្រកិច្ចក្រកលទ្រព្យលិចលង់ កេរ្តិ៍តំណវង្សអន្តរាយ ។

CHAT
SITE MAP FORM CENTER USER MANUAL SECURITY TIPS NEWSLETTER LEGAL AND PRIVACY NOTICE
ONLINE VISITOR: 396 ©2024 ACLEDA Bank Plc.
DARK MODE

ACLEDA Bank Plc. - Credentials

CONNECT WITH US ON