Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
ឥទ្ធិពលសុរា
- បទកាកគតិ -
| ១- | មួយកែវព្រោកប្រាជ្ញ | ស្រាចូលបាត់ខ្លាច | លេងសើចសប្បាយ |
| ប្រឡែងមិត្តភក្តិ | រាក់ទាក់ក្អាកក្អាយ | ពីរកែវប្រែក្លាយ | |
| ជាស្រាយចិញ្ចើម ។ | |||
| ២- | សម្តីប្រែកាច | បីកែវកំណាច | ឫកពាសម្បើម |
| ដកដង្ហើមធំ | យក្សយំចាប់ផ្តើម | បួនកែវជួយផ្សើម | |
| ប្រែកាយវឹកវរ ។ | |||
| ៣- | ប្រាំកែវបង្ខំ | សំកុកសម្ងំ | អង្គុយលែងឈរ |
| កែវទីប្រាំមួយ | ព្រឺព្រួយង៉ក់ងរ | វីវក់វឹកវរ | |
| ភ្លូកភ្លឹកស្មារតី ។ | |||
| ៤- | ផឹកប្រាំពីរកែវ | ធីងធោងគាស់ចែវ | កលខ្ពើមចំណី |
| គេរាំក្បាច់ប្រុស | ឯងខុសក្បាច់ស្រី | ឈរមិនជាប់ដី | |
| ដេកដីរាំលេង ។ | |||
| ៥- | កែវទីប្រាំបី | ស្តីអស់ដឹងអ្វី | គោះជើងតាមភ្លេង |
| កែវទីប្រាំបួន | យល់ខ្លួនធំធេង | ដេកដីច្រៀងលេង | |
| អសោចកេរ្តិ៍ឈ្មោះ ។ | |||
| ៦- | ដល់កែវទីដប់ | ជោរមិនព្រមចប់ | រង្គើរង្គោះ |
| ក្រហល់ក្រហាយ | គ្មានបាយក្នុងពោះ | ភ្លេចគិតដល់យស | |
| យកចង្អេរបក់ ។ | |||
| ៧- | កែវទីដប់មួយ | ញាតិមិត្តជុំជួយ | យកទឹកបន្តក់ |
| ស្លក់ស្លេកស្លោកថ្លើម | ដង្ហើមដង្ហក់ | ញាប់ញ័រដូចឆក់ | |
| ស្រាដក់ឆ្អល់ឆ្អែត ។ | |||
| ៨- | បើអ្នកផឹកស្រា | ផឹកគួរពិចារណ៍ | វាស់វែងសមហេតុ |
| ផឹកបានសប្បាយ | កុំក្លាយជាប្រេត | ផឹកដួលវាស់ម៉ែត្រ | |
| គួរឈប់ផឹកស្រា ។ | |||
| ៩- | ផឹកមានសុខភាព | ផឹកស្គាល់ខ្ពស់ទាប | ផឹកប្រកបការ |
| ផឹកកាយមាំមួន | ធ្វើខ្លួនរាបសា | ផឹកចេះពិចារណ៍ | |
| ផឹករួមសប្បាយ ។ | |||
| ១០- | ផឹកអាហារឆ្ងាញ់ | ផឹករំលាយខ្លាញ់ | ផឹកថែរាងកាយ |
| ផឹកមានបញ្ញា | ភ្លឺថ្លាស្រស់ស្រាយ | ផឹកស្រួលឆ្ងាញ់បាយ | |
| ស្រាជាឱសថ ។ | |||


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



