Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
ស្នេហា
- បទពាក្យ៧ -
១- | កូនស្នេហ៍ចម្បងគឺពុកម៉ែ | កតញ្ញូថែអ្នកមានគុណ |
ត្រងត្រាប់រៀនសូត្រទុកជាទុន | គ្រូដើមគេមុនគឺមេបា ។ | |
២- | ស្នេហ៍ដូនស្នេហ៍តាស្នេហ៍ផៅពង្ស | ស្នេហ៍ពិតទ្រទ្រង់ស្ទួយញាតិសា |
កេរ្តិ៍គាប់ត្រកូលរួមរក្សា | ប្រឹងសាងអាត្មាឱ្យខ្ពង់ខ្ពស់ ។ | |
៣- | ស្នេហ៍យុវវ័យមិត្តស្រីប្រុស | ស្នេហ៍ត្រូវមិនខុសស្នេហ៍មានយស |
ស្នេហាបាបមិត្ត(១)ខូចកេរ្តិ៍ឈ្មោះ | ចង់បានខ្ពង់ខ្ពស់ស្នេហ៍មិត្តល្អ ។ | |
៤- | ស្នេហ៍មានវិន័យថ្លៃមេបា | ចូលស្តីរៀបការកូនបវរ |
គោរពទំនៀមដោយស្មោះសរ | ឈ្មោះថាកូនល្អពិតស្នេហា ។ | |
៥- | ស្នេហ៍ល្បួងលួងលោមប្រលោមស្និទ្ធ | ឆបោកកៀកកិតដោយតណ្ហា |
បំពានទំនៀមច្បាប់ខេមរា | ខុសច្បាប់មាត្រាស្នេហ៍មិនពិត ។ | |
៦- | ស្នេហ៍ស្និទ្ធពិតស្មោះមានមង្គល | ស្នេហ៍ល្មើសអំពល់ខ្វល់គំនិត |
ប្រសិនសាងស្នេហ៍សូមស្នេហ៍ពិត | មុនស្នេហ៍សូមគិតដល់មេបា ។ | |
(១) បាបមិត្ត (អានថា) : បាប-ប៉ាក់មិត្ត