Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
សុំពិនិត្យ គិតសឹមគូរ
- បទពាក្យ៩ បែបជាប់ទង -
១- | ចង់ចែងចារ | ថាមិនរួច | លួចចម្លង |
ខ្វះបូកសង | ឆ្លងគុណចែក | បែកច្របល់ | |
ខ្វះគំនិត | គិតមិនយល់ | ពុលខ្វាយខ្វល់ | |
ទីមិនដល់ | សល់ស្មុគស្មាញ | ក្រាញច្រិមច្រុម ។ | |
២- | ចង់ចែងខ្លី | ស្តីពាក្យវែង | រែងចោលខ្លឹម |
ខ្វះតម្រឹម | ត្រឹមតម្រង់ | ប្លង់មិនផ្តុំ | |
ស្ដែងស្តីចប់ | កប់យោបល់ | កល់កប់ដុំ | |
ថ្លែងធ្លោយកុំ | សុំពិនិត្យ | គិតសឹមគូរ ។ | |