navigate_nextMedianavigate_nextEducational Poems
សុខដទៃ ក្រៅពីសេចក្តីស្ងប់មិនមាន
"នត្ថិ សន្តិ បរំ សុខំ"
- បទពាក្យ៧ -
១- | និយាយព្រោកប្រាជ្ញមិនបានការ | ស្តីមិនរាបសាគ្មានតម្លៃ |
| ឫកពាឆ្គាំឆ្គងអស់ថ្លាថ្លៃ | ក្រេវក្រោធរាល់ថ្ងៃបានថោកទាប ។ |
|
២- | មិនទប់អារម្មណ៍ខំតវ៉ា | ស្តែងកាយវិការមិនសុភាព |
| ហាស្រែកនិយាយគ្មានរបៀប | យល់ក្តីថោកទាបថាខ្ពង់ខ្ពស់ ។ |
|
៣- | លើសខ្វះប៉ះពាក្យឈ្លោះប្រកែក | វាយដំចាប់ហែកថោកកេរ្តិ៍ឈ្មោះ |
| ពាក្យអសុរសមិនពីរោះ | វង្វេងធ្វើហួសយល់ថាខ្លាំង ។ |
|
៤- | ស្លុងស្លាប់ស្មារតីមិនដឹងខ្លួន | ខ្សោយយល់មាំមួនខំតតាំង |
| មានះមិនស្តាប់ប្រឹងប្រឆាំង | ឆាបឆេះដូចសាំងមិនត្រឹមត្រូវ ។ |
|
៥- | អស់ធាតុកំណាចកាចសាមាន្យ | ខ្មាសខ្លួនខកប្រាណមុខក្រញូវ |
| ខ្វះខាតលើសលស់កែតម្រូវ | ប្រកាន់យកផ្លូវស្ងប់ក្សេមក្សាន្ត ។ |
|
ជំនួយស្មារតី : រក្សាកេរ្តិ៍ឈ្មោះ