Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
ភាន់គំនិត = ស្លាប់
- បទពាក្យ៩ បែបជាប់ទង -
១- | ស្លាប់ក្សិណក្ស័យ | ថ្លៃជីវិត | ពិតសង្ខារ |
មរណា | ចារមិនចប់ | កប់រហូត | |
សតិស្លាប់ | ចាប់មិនបាន | ច្រានរបូត | |
គួររៀនសូត្រ | ស្រូតតាំងចិត្ត | ឥតបីអាក់ ។ | |
២- | ភាន់គំនិត | គិតមិនចេញ | ស្ញេញស្ញាញគោក |
សត្វក្នុងលោក | រោគច្របល់ | ផ្តល់គ្រោះថ្នាក់ | |
ភ្លេចភាន់ភាំង | គាំងស្មារតី | ស្តីស្លែងស្លាក់ | |
រាសីដាក់ | ថ្នាក់ថ្នាំងចិត្ត | ឥតខ្លឹមសារ ។ | |