Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
ឆ្ងាយកុសល ផលអាក្រក់
- បទពាក្យ៩ បែបជាប់ទង -
១- | ឃើញគេគាប់ | រាប់ជាគុណ | ទុនតម្រាប់ |
ប្រឹងប្រែងចាប់ | ស្តាប់ពិចារណ៍ | សារសព្ទថ្លៃ | |
ឃើញគេល្អ | សស្នេហ៍ស្នាម | តាមយប់ថ្ងៃ | |
ភ្ជាប់និស្ស័យ | ក្រៃក្រាស់ភ័ព្វ | គាប់ដូចគេ ។ | |
២- | កុំពេបជ្រាយ | លាយច្រណែន | បែនច្របល់ |
ឆ្ងាយកុសល | ផលអាក្រក់ | ល្អក់ចិត្តទ្វេ | |
អ្នកមានយស | ខ្ពស់អនន្ត | បុណ្យបុព្វេ | |
ខ្ពស់លើសគេ | ទ្វេតម្រាប់ | ឆាប់រៀនតាម ។ | |