www.acledabank.com.kh

navigate_nextMedianavigate_nextEducational Poems

ពាក្យអប្រីយ៍ បីដូចខ្លា

- បទពាក្យ៩ បែបជាប់ទង -
១- ពាក្យអាក្រក់ ល្អក់ដល់កាយ ក្លាយដល់ចិត្ត
  បាត់អ្នកស្និទ្ធ ដ្បិតនិស្ស័យ ថ្លៃតែឯង
  ចង់បានយស ខ្ពស់ហៃក្លាស់ ខ្វះថ្លឹងថ្លែង
  ពាក្យចេះឯង ក្រែងចេះគេ ទ្វេបំភ្លេច ។
២- លើកកម្ពស់ រស់វាយឫក នឹកថាគាប់
  បង្អួតជាប់ ទ្រព្យសម្ញែង ស្តែងរំលេច
  បង្អួតជាប់ ទ្រព្យសម្ញែង ស្តែងរំលេច
  ស្អប់អ្នកទ័ល ស្គាល់អ្នកមាន ទានសីលគេច
  អាក្រក់វេច ធ្មេចបន្ត កសាងបាប ។
៣- ខុសទំនង ឆ្គងទំនាក់ ទាក់សេចក្តី
  ពាក្យអប្រីយ៍ បីដូចខ្លា ហាបង្ក្រាប
  ស្តែងកាយកាច សាចច្របល់ ខ្វល់ឆ្អេះឆ្អាប
  ដូចខ្មោចអាប ក្រាបពួនស្ទាក់ អ្នកជំងឺ ។
ហៃក្លាស់ = High Class

CHAT
SITE MAP FORM CENTER USER MANUAL SECURITY TIPS NEWSLETTER LEGAL AND PRIVACY NOTICE
ONLINE VISITOR: 254 ©2024 ACLEDA Bank Plc.
DARK MODE

ACLEDA Bank Plc. - Credentials

CONNECT WITH US ON