Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
យកមិត្តល្អ
- បទពាក្យ៩ បែបជាប់ទង -
១- | ស្តែងឫកពា | នាលោកីយ៍ | ស្ដីកោងកាច |
ស្តែងអំណាច | បាចគ្រោតគ្រាត | ញាតិមិនកោត | |
ឆ្មើងមិនដឹង | ប្រឹងទ្រគោះ | ព្រោះឆៅឆោត | |
ជួច្រឡោត | ផ្តោតកម្លៅ | ក្ដៅក្តុកក្ដួល ។ | |
២- | មាក់ងាយគេ | ទ្វេយល់ខុស | ចុះរាសី |
ទោះប្រុសស្រី | ស្ដីអាក្រក់ | ល្អក់ខ្មៅខ្មួល | |
គ្មានញាតិមិត្ត | គិតតែឯង | តែងតែដួល | |
ទោះបាវឈ្នួល | ស្រួលរាប់រក | យកមិត្តល្អ ។ | |