www.acledabank.com.kh

navigate_nextMedianavigate_nextEducational Poems

អំណាច

- បទពាក្យ៩ បែបជាប់ទង -
១- ប្រកែកប្រណាំងប្រឆាំងគ្នា ស្តីពាក្យមិនជាស្តាប់មិនបាន
  ជម្លោះឈឺចាប់គ្មានមូលដ្ឋាន បាត់សុខក្សេមក្សាន្តគ្មានសីល-សរ ។
២- ចង់សុខរស់គាប់ក្នុងការងារ គ្រប់ពេលវេលាធ្វើឱ្យល្អ
  គោលការណ៍ក្រឹត្យក្រមត្រាប់បវរ ចិន្តាស្មោះសរស្ម័គ្រមេត្រី ។
៣- ហេតុផលច្បាស់លាស់តោងត្រងត្រាប់ ខិតខំប្រឹងស្តាប់យល់សេចក្តី
  ខ្វះខាតលើសលស់ត្រាប្រណី រួបរួមខន្តីកែតម្រូវ ។
៤- ធម៌ជាអំណាចអាចឈ្នះទុក្ខ នាំយើងទៅមុខមាគ៌ាត្រូវ
  អំណាចជាធម៌បាបពេកកូវ នាំយើងខុសផ្លូវទៅនរក ។

CHAT
SITE MAP FORM CENTER USER MANUAL SECURITY TIPS NEWSLETTER LEGAL AND PRIVACY NOTICE
ONLINE VISITOR: 288 ©2024 ACLEDA Bank Plc.
DARK MODE

ACLEDA Bank Plc. - Credentials

CONNECT WITH US ON