www.acledabank.com.kh

navigate_nextMedianavigate_nextEducational Poems

ប្រមាទ និង មិនប្រមាទ

- បទកាកគតិ -
១- អ្នកធ្វេសប្រហែស ទោះមានចំណេះ ខ្ពង់ខ្ពស់យ៉ាងណា
  រែងរស់មិនគាប់ ស្លាប់ងាប់សង្ខារ សូន្យសព្វកិច្ចការ
    ដ្បិតតែប្រមាទ ។  
២- អ្នកមិនប្រហែស ស្មារតីចាំចេះ ព្យាយាមឱហាត
  នាទីកិច្ចការ ប្រាថ្នាក្រែងខាត អ្នកមិនប្រមាទ
    រុងរឿងខ្ពង់ខ្ពស់ ។  
៣- អ្នកព្យាយាមល្អ ការងារបវរ សតិរែងរស់
  រមែងបានផល កុសលស័ក្តិយស ថ្កុំថ្កើងកេរ្តិ៍ឈ្មោះ
    ព្រោះមិនប្រមាទ ។  
  ប្រមាទថ្លោះធ្លោយធ្លាក់ការងារ ក្រេវក្រោធពុំជានាំអន្តរាយ
  លោភលន់ហិនហោចវិនាសកាយ ល្ងិតល្ងង់ខ្វល់ខ្វាយមិនចម្រើន ។

CHAT
SITE MAP FORM CENTER USER MANUAL SECURITY TIPS NEWSLETTER LEGAL AND PRIVACY NOTICE
ONLINE VISITOR: 244 ©2024 ACLEDA Bank Plc.
DARK MODE

ACLEDA Bank Plc. - Credentials

CONNECT WITH US ON