Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
ធ្វើចំផ្លូវ ត្រូវតាមច្បាប់
- បទពាក្យ៩ បែបជាប់ទង -
១- | មានភ្លើងភ្លឺ | ឮមិនថ្លង់ | ចង់មើលស្ដាប់ |
ងងឹតយ៉ាប់ | ចាប់មិនជាប់ | រាប់មិនបាន | |
នៅជិតប្រាជ្ញ | អាចយល់ដឹង | ប្រឹងប្រែងប្រាណ | |
ជិតសាមាន្យ | ឋានងងឹត | ពិតល្ងីល្ងើ ។ | |
២- | ចង់ចេះដឹង | ប្រឹងប្រែងផ្សំ | ខំរៀនជាប់ |
ចង់មានទ្រព្យ | គប្បីប្រឹង | ថ្លឹងថ្លែងធ្វើ | |
ការតូចធំ | ផ្គុំប្រយ័ត្ន | ស្កាត់ទោសទើរ | |
ការក្រោមលើ | ធ្វើចំផ្លូវ | ត្រូវតាមច្បាប់ ។ | |