www.acledabank.com.kh

navigate_nextMedianavigate_nextEducational Poems

មង្គលជីវិត

- បទព្រហ្មគីតិ -
១- ធម៌ជាអំណាចច្បាប់ ចូរត្រងត្រាប់កុំបំពាន
  គ្រប់ទោសកុំបីហ៊ាន ចូរខ្មាសអៀនកុំប្រព្រឹត្ត ។
២- ល្បិចល្បែងពាលបោកប្រាស់ ស្គាល់មិនច្បាស់កុំនៅជិត
  ធ្វើអ្វីតោងចេះគិត ត្រឹមត្រូវពិតកិច្ចគាប់ជា ។
៣- ការពារហានិភ័យ ក្រែងរំពៃគ្រប់វេលា
  ទប់ស្កាត់ទោសកម្មពៀរ ការគ្រប់គ្រាស្កាត់ឧបសគ្គ ។
៤- ប្រឹងប្រែងសាងកុសល ការដិតដល់រៀបទុកដាក់
  រាប់មិត្តចិត្តស្មោះស្ម័គ្រ ទៀងសច្ចៈកាក់កបគុណ ។
៥- រឭកគ្រប់វេលា ទៀងទាត់ជាល្អពេកពន់
  ស្មារតីរស់ជាទុន កើតទ្រព្យធនមានមង្គល ។
ជំនួយស្មារតី : អប់រំសីលធម៌វិជ្ជាជីវៈ

CHAT
SITE MAP FORM CENTER USER MANUAL SECURITY TIPS NEWSLETTER LEGAL AND PRIVACY NOTICE
ONLINE VISITOR: 259 ©2024 ACLEDA Bank Plc.
DARK MODE

ACLEDA Bank Plc. - Credentials

CONNECT WITH US ON