Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
ត្រង់ត្រឹមត្រូវ ផ្លូវចំណេញ
- បទពាក្យ៩ បែបជាប់ទង -
១- | លាក់ហេតុផល | ផ្ដល់មិនច្បាស់ | ប្រាសចាកឋាន |
លាក់រំខាន | បានមិនស្អាត | ខាតមិនជា | |
លាក់កន្លង | ហ្មងសៅទុក្ខ | មុខមានពៀរ | |
លាក់គ្រប់គ្រា | វាកើនខុស | ដុះខាងខាត ។ | |
២- | ដឹងច្បាស់រោគ | លោកព្យាបាល | ស្រាលស្រាកឈឺ |
ជាជំងឺ | ព្រឺគ្រុនក្ដៅ | ក្រៅក្នុងស្អាត | |
ឆាប់សះស្បើយ | ល្ហើយបានជា | វាមិនខាត | |
លាក់នាំអាទិ៍ | ខាតមិនជា | វាខាតបង់ ។ | |
៣- | ផ្លូវដោះស្រាយ | កាយភពផែន | ដែនហេតុផល |
គិតកុសល | ផលត្រឹមត្រូវ | ផ្លូវទៀងត្រង់ | |
គិតថ្លឹងថ្លែង | ឯងនិងគេ | ទ្វេគ្រប់អង្គ | |
ស្រាយផ្ចិតផ្ចង់ | ត្រង់ត្រឹមត្រូវ | ផ្លូវចំណេញ ។ | |