Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
អកុសលមូល
- បទពាក្យ៧ -
| * | លះ អកុសល ក្តីកាចកម្ម | កើតឡើងប្រេះស្រាំក្នុងកាយចិត្ត |
| យល់ពិចារណាហេតុពិសិដ្ឋ | វិភាគល្អន់ល្អិតស្រាវឫសគល់ ។ | |
| * | លោភៈ លោភលន់មិនមើលប្រាណ | ឃើញគេមានបានឯងវិលវល់ |
| ស្ទុះភ្លែតធ្វើតាមមិនដឹងពុល | វិនាសទើសទល់ហិនហោចប្រាណ ។ | |
| * | ទោសៈ កើតខឹងឡើងឆេវឆាវ | រករឿងដកដាវខឹងសន្តាន |
| បង្កើតក្តីក្តាំចាកក្សេមក្សាន្ត | រុងរឿងថ្កើងថ្កានក្លាយជាផេះ ។ | |
| * | តាំងចិត្តប្រមូលសព្វអារម្មណ៍ | ទប់កំហឹងខំតាមតម្រិះ |
| រៀនអប់រំចិត្តតាមចំណេះ | កុំឱ្យស្រាំប្រេះខូចប្រយោជន៍ ។ | |
| * | មោហៈ ល្ងង់ខ្លៅត្រូវជាខុស | វិលវល់ផុលផុសធ្វើឱ្យខ្លោច |
| យល់ឃើញរឿងធំប៉ុនស្រមោច | ប្រៀបធៀបហិនហោចមិនត្រូវសោះ ។ | |
| * | ងងឹតងងល់ក្នុងចិន្តា | ស្លាប់ស្លុងអាត្មាខ្វះចន្លោះ |
| យល់ឃើញក្តីខុសត្រូវទាំងអស់ | យល់ល្ងង់ខ្លៅសោះថាចំណាន ។ | |
| * | ប្រៀបដូចមមង់មិនស្គាល់ភ្លើង | ហើរតាមទំនើងយល់ក្សេមក្សាន្ត |
| ឆាបឆេះសុសអស់គ្មានសល់ប្រាណ | បាត់បង់ថ្កើងថ្កានដោយក្តីល្ងង់ ។ | |
| * | ហៃមហាជនគួរពិចារណ៍ | សព្វន័យខ្លឹមសារបានទ្រទ្រង់ |
| រួចគ្រោះដូចកុកហើរផុតជង់ | សាមគ្គីគង់វង្សអភិវឌ្ឍន៍ ។ | |


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



