Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
បានប៉ុណ្ណឹង ថ្លឹងតាមផល
- បទពាក្យ៩ បែបជាប់ទង -
១- | ចិត្តច្រណែន | កែននិន្ទា | គ្រាគេលើស |
កើតចិត្តទើស | ល្មើសលែបខាយ | ចាយសម្ដី | |
កាយវាចា | ហាលើសខ្វះ | ផ្ដាសវែងខ្លី | |
រឿងប្រុសស្រី | ក្ដីជម្លោះ | គ្រោះវិបត្តិ ។ | |
២- | ត្រូវហាត់ពត់ | លត់ដំចិត្ត | ស្និទ្ធដោយគុណ |
ល្អរៀនមុន | ទន់ជំពប់ | ទប់រាំងស្កាត់ | |
តាំងចិត្តស្ងប់ | ចប់កម្មពៀរ | វេរាស្ងាត់ | |
បាបបង់បាត់ | ស្កាត់គ្រោះភ័យ | ន័យសុខសាន្ត ។ | |
៣- | ប្រឹងប្រែងការ | ថ្លាគំនិត | ពិតផលល្អ |
ការបវរ | តគាប់គុណ | ទុនថ្កើងថ្កាន | |
ផលការតប | ស្របបំណង | ឆ្លងដល់ឋាន | |
ប៉ងប៉ុន្មាន | បានប៉ុណ្ណឹង | ថ្លឹងតាមផល ។ | |