Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
ទំនាក់ទំនង
- បទពាក្យ៧ -
១- | ឡេះឡោះលេងសើចមិនបានការ | គេជេរផ្តាសាកើតប្តឹងផ្តល់ |
និយាយប៉ប៉ោចគ្មានហេតុផល | ស្តីមិនដឹងខ្យល់គ្មានមូលដ្ឋាន ។ | |
២- | និយាយសរសេរមានសំអាង | ហេតុផលភស្តុតាងថ្លៃថ្កើងថ្កាន |
និយាយខ្លីច្បាស់ងាយស្តាប់បាន | ស្តីមិនល្អៀងល្អានញាតិពេញចិត្ត ។ | |
៣- | ទំនាក់ទំនងមានខ្លឹមសារ | ខ្លីខ្លឹមវាចាងាយស្នេហ៍ស្និទ្ធ |
មិនច្បាស់សាកសួរកុំបាំងបិទ | ឆ្លើយតបល្អល្អិតគិតគាប់គួរ ។ | |
៤- | ត្រងត្រាប់ស្តាប់ច្បាស់យល់បំណង | ស្តាប់ផងលេងផងមិនចាំជួរ |
បើចង់យល់ច្បាស់ថែមសំណួរ | មិនបានចាំជួរសួរមិនត្រូវ ។ | |
៥- | មាត់អានប៉ប៉ោចមិនចំណាំ | មិនគិតមិនចាំមិនយល់ផ្លូវ |
ចេះតែពីអានស្រែកមិនត្រូវ | អានដល់សក់ស្កូវមិនយល់ន័យ ។ | |