Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
ឧត្តមស្វាមី
- បទកាកគតិ -
| ១- | នាទីជាប្តី | ពាក្យទន់ហាស្តី | ថ្នមភរិយា |
| ជួយសព្វកិច្ចការ | រក្សាក្តីជា | ស្មោះត្រង់នឹងគ្នា | |
| ស្និទ្ធស្នាលនែបនិត្យ ។ | |||
| ២- | ប្រឹងប្រែងធ្វើការ | បង្កើតផលា | ចិញ្ចឹមជីវិត |
| សម្មាជីវោ | ទំនោរគំនិត | ឈឺថ្កាត់ចេះគិត | |
| ថែទាំគ្រួសារ ។ | |||
| ៣- | មិនឈ្លោះប្រកែក | វាយដំច្រំហែក | បង្កខ្លោចផ្សា |
| ដួងចិត្តប្រណី | បុត្រីបុត្រា | ទោះទៅទីណា | |
| មិនក្បត់បែកបែរ ។ | |||
| ៤- | តុបតែងថែថួន | ផ្គាប់ផ្គុនសមសួន | រួមរឹតស្និទ្ធស្នេហ៍ |
| សព្វឋានថ្ងៃយប់ | គោរពពុកម៉ែ | តាមសីលសាសន៍ខ្មែរ | |
| ឧត្តមស្វាមី ។ | |||
ជំនួយស្មារតី : នាទីជាប្តី


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



