www.acledabank.com.kh

navigate_nextMedianavigate_nextEducational Poems

ប្រុងប្រយ័ត្ន ស្កាត់គ្រប់គ្រោះ

- បទពាក្យ៩ បែបជាប់ទង -
១- ដើមរដូវ ត្រូវវេលា គ្រាភ្លៀងខ្យល់
  កួចច្របល់ ខ្វល់ភ្លៀងខ្លាំង បាំងពន្លឺ
  ខ្យល់បោកបក់ ឆក់បោកបាច សាចសូរវឺ
  ផ្គររន្ទឺ ភ្លឺរន្ទាល រាលចែងជះ ។
២- ចេញចរចាក ផ្អាកសិនល្អ សប្រយ័ត្ន
  រង់ចាំស្ងាត់ បាត់ខ្យល់កាច ខ្លាចរន្ទះ
  ទោះបើកបរ ចរស្ទះផ្តុំ កុំរូតរះ
  ក្រែងពើបពះ រះបុកគ្នា គ្រាងងឹត ។
៣- ស្ទឹងបឹងបួ ជួរជ្រោះជ្រង រងរលក
  មុនភ្លៀងមក ជ្រកឲ្យហើយ ត្រើយសុខពិត
  ប្រុងប្រយ័ត្ន ស្កាត់គ្រប់គ្រោះ ទោះឆ្ងាយជិត
  សុខមូលមិត្ត ពិតមង្គល យល់សិរី ។

CHAT
SITE MAP FORM CENTER USER MANUAL SECURITY TIPS NEWSLETTER LEGAL AND PRIVACY NOTICE
ONLINE VISITOR: 394 ©2024 ACLEDA Bank Plc.
DARK MODE

ACLEDA Bank Plc. - Credentials

CONNECT WITH US ON