www.acledabank.com.kh

navigate_nextMedianavigate_nextEducational Poems

វិបត្តិក្រាស់ ប៉ះមិនដឹង

- បទពាក្យ៩ បែបជាប់ទង -
១- មើលពិចារណ៍ ការបង្គាប់ ជាប់ប្រចាំ
  សារបណ្ដាំ ផ្ដាំរំលឹក នឹកត្រងត្រាប់
  ការមិនខុស ដុះគំនិត ពិតបានស្ដាប់
  ការប្រញាប់ ឆាប់រួសរាន់ ទាន់វេលា ។
២- ការគម្រក់ ឈ្លក់មានះ ឈ្នះតែឯង
  ខុសមិនក្រែង តែងរាយមាយ លាយខ្ជីខ្ជា
  ខុសមិនដឹង ប្រឹងប្រកែក បែកគ្នីគ្នា
  កម្មមិនជា ពៀរចម្លង សងមិនគ្រប់ ។
៣- ជ្រុលដំណើរ ដើរមិនត្រូវ ផ្លូវមិនច្បាស់
  វិបត្តិក្រាស់ ប៉ះមិនដឹង ប្រឹងមិនឈប់
  គិតចម្រុះ ចុះតម្លៃ ថ្ងៃយល់យប់
  ដើរជំពប់ ទប់មិនជាប់ រាប់មិនអស់ ។

CHAT
SITE MAP FORM CENTER USER MANUAL SECURITY TIPS NEWSLETTER LEGAL AND PRIVACY NOTICE
ONLINE VISITOR: 350 ©2024 ACLEDA Bank Plc.
DARK MODE

ACLEDA Bank Plc. - Credentials

CONNECT WITH US ON