Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
ថ្លោះធ្លោយនាំឱ្យខុស
- បទពាក្យ៧ -
១- | ផ្ទះលេចទឹកភ្លៀងជ្រាបចូលងាយ | ដ្បិតដំបូលធ្លាយប្រក់មិនជិត |
ចន្លោះប្រហោងមិនបានគិត | ខ្វល់ខ្វះពិនិត្យលេចមិនជា ។ | |
២- | ទឹកភ្លៀងមិនអាចលេចចូលបាន | ដំបូលជិតថ្កានមិនឃ្លាតឃ្លា |
រក្សាជានិច្ចគ្រប់វេលា | ប្រក់ជិតបិទជាគ្មានចន្លោះ ។ | |
៣- | ប្រយ័ត្នប្រយែងតែងបានសុខ | ថ្លោះធ្លោយក្តៅក្តុកតែងក្ស័យខ្សោះ |
គោរពនាទីល្អឥតខ្ចោះ | កុំឱ្យចន្លោះកើនប្រយោជន៍ ។ | |