Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
ឪម៉ែផ្តាំ ចាំចិត្តស្ងប់
- បទពាក្យ៩ បែបជាប់ទង -
១- | រឹងមិនស្តាប់ | ឆាប់ឆៅខឹង | ប្រឹងមានះ |
បាបមិនលះ | ព្រះមិនជួយ | ព្រួយគ្មានមិត្ត | |
ចោលហេតុផល | សល់ពិសពុល | យល់ឆ្វេងពិត | |
ខ្វះគំនិត | គិតរែងខុស | ដុះខាងខាត ។ | |
២- | គិតមិនគួរ | មួម៉ៅចិត្ត | ស្អិតដល់ប្រាណ |
ស្តីរំខាន | បានអាក្រក់ | ល្អក់មិនស្អាត | |
មុខក្រញូវ | ត្រូវឯងអាច | កាចហួសខ្នាត | |
បាត់បង់ឆ្លាត | ប្លាតចូលជ្រោះ | ហួសដល់ជ្រៅ ។ | |
៣- | ខឹងខាតខុស | ឆ្លុះប្រដូច | ខូចអាក្រក់ |
ខឹងឆាបឆក់ | ល្អក់ទំនើង | ភ្លើងសន្ធៅ | |
ត្រូវពន្លត់ | ពត់ឈប់ខឹង | ប្រឹងស្ងៀមនៅ | |
រៀងតទៅ | ឪម៉ែផ្តាំ | ចាំចិត្តស្ងប់ ។ | |