www.acledabank.com.kh

navigate_nextMedianavigate_nextEducational Poems

ភាពខុសគ្នារវាងតួនាទីក្នុងគ្រួសារ និងតួនាទីក្នុងការងារឈ្នួល

- បទពាក្យ៩ បែបជាប់ទង -
១- លះចោលស្ពឹក នឹកទន្ទេញ វេញជាធ្លុង
  ភ្លូកភ្លឹកល្ងង់ លង់មិនជា លាចោលការ
  ភ្លេចច្រើនដង ហ្មងកំណើត កើតទុក្ខា
  ភ្លេចច្រើនសា ផ្សាបាត់ប្រាក់ បាក់ទឹកចិត្ត ។
២- តួនាទី ពីរដោយឡែក ចែកឆ្អឹងសាច់
  ចែកឲ្យដាច់ បាច់គ្រួសារ ការស្នេហ៍ស្និទ្ធ
  ការស្មុគស្មាញ សាញច្របល់ ខ្វល់ជាប់ស្អិត
  អស់ប្រណីត ដ្បិតកន្លង ហ្មងគ្រួសារ ។
៣- ឯការងារ ជាការឈ្នួល ជួលឯងធ្វើ
  កុំស្ទាក់ស្ទើរ មើល៍ពិនិត្យ គិតផែនការ
  ចៀសច្របល់ សល់គោលប៉ង ឆ្លងទុក្ខា
  រឿងគ្រួសារ ការដោយឡែក ចែកឲ្យដាច់ ។
គោលបំណង : ចៀសវាងស្មុគស្មាញក្នុងគ្រួសារ ផ្សារភ្ជាប់នឹងតួនាទីការងារ ធ្វើឲ្យប៉ះពាល់ផលប្រយោជន៍ការងារស៊ីឈ្នួល ។

CHAT
SITE MAP FORM CENTER USER MANUAL SECURITY TIPS NEWSLETTER LEGAL AND PRIVACY NOTICE
ONLINE VISITOR: 339 ©2024 ACLEDA Bank Plc.
DARK MODE

ACLEDA Bank Plc. - Credentials

CONNECT WITH US ON