Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
គោរពតួនាទីការងារ
- បទកាកគតិ -
| ១- | នាទីការងារ | ចូរចាំគ្រប់គ្នា | ធ្វើឱ្យត្រឹមត្រូវ |
| ប្រឹងប្រែងសង្វាត | ឱហាតរៀងទៅ | ត្រង់ឆ្ពោះតាមផ្លូវ | |
| គោលការណ៍បណ្តាំ ។ | |||
| ២- | អ្វីដែលត្រូវធ្វើ | កុំបីស្ទាក់ស្ទើរ | ស្តាប់កត់ចំណាំ |
| មិនច្បាស់សាកសួរ | សំណួរប្រចាំ | ប្រើវិញ្ញាណប្រាំ | |
| តាមនាទីការ ។ | |||
| ៣- | ទំនួលខុសត្រូវ | កិច្ចការឆ្ពោះទៅ | សម្រេចផលា |
| កុំច្រឡំបល់ | ខ្វាយខ្វល់អសារ | នាទីនរណា | |
| អ្នកនោះត្រូវធ្វើ ។ | |||
| ៤- | នាទីអំណាច | គោរពអង់អាច | ត្រូវគ្រប់ទង្វើ |
| ច្បាស់លាស់គ្រប់គ្រាន់ | ទៀងទាន់ក្រោមលើ | ការងារត្រូវធ្វើ | |
| មិនថ្លោះស្តាយក្រោយ ។ | |||
| ៥- | ខុសនាទីការ | វិបត្តិខ្លោចផ្សា | មិនគួរបណ្តោយ |
| កែកុនហ្វឹកហាត់ | កម្ចាត់ភាពខ្សោយ | គាប់គុណកើតដោយ | |
| គោរពនាទី ។ | |||
ប្រតិបត្តិល្អតាមអំណាចតួនាទី និងគោលការណ៍ ធ្វើឱ្យលទ្ធផលការងារមានគុណភាព ។


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



