www.acledabank.com.kh

navigate_nextMedianavigate_nextEducational Poems

បាត់ទុក្ខព្រួយ ជួយចៀសទុក្ខ

- បទពាក្យ៩ បែបជាប់ទង -
១- បើកបរគ្រោះ រស់កករ ល្អប្រយ័ត្ន
  រក្សាស្ងាត់ បាត់ទុក្ខព្រួយ ជួយចៀសទុក្ខ
  សន្សំសុខ បុកប៉ះពារ គ្រាក្រោយមុខ
  ឆ្គងផុយពុក រុករុះរើ ធ្វើឲ្យល្អ ។
២- វ៉ាឆេវឆាវ ប្រាវកៀរបុក សុខមិនមាន
  បរបំពាន ហ៊ានល្មើសច្បាប់ យ៉ាប់បង្ក
  យានថ្មីចាស់ ប៉ះទង្គិច ភ្លេចខ្លួនក្រ
  គួរអង្វរ សរកំហុស ខុសខ្លួនដឹង ។
៣- យល់ខ្លួនខុស ចុះលាងបាប ក្រាបជម្រាប
  កាយសុភាព ទាបសម្តី ស្តីទប់ខឹង
  អ្នករងគ្រោះ ហួសសោកស្តាយ ស្រាយកំហឹង
  អ្នកខុសដឹង ប្រឹងអង្វរ សររួចទោស ។
ជំនួយស្មារតី
គោលបំណង :
  • ធ្វើឲ្យអ្នកសិក្សាប្រុងប្រយ័ត្នទប់ស្កាត់គ្រោះវិបត្តិចរាចរណ៍ និងនាំឲ្យមានទោស, ករណីបណ្តាលពីយើងត្រូវយល់ពីមធ្យោបាយធ្វើឲ្យអ្នករងគ្រោះធូរអារម្មណ៍ បន្ធូរបន្ថយនូវកំហឹង...។
  • ទប់ស្កាត់ការល្មើសបំពានច្បាប់បើកបរដែលនាំឲ្យរងគ្រោះ ឬទោសទុក្ខ ។
  • តម្លៃនៃការអនុវត្តដោយកាយ និងវាចាទន់ភ្លន់, សុភាពរាបសា, ពីរោះ សារភាពកំហុសដោយការសុំទោសដើម្បីទទួលបាននូវសេចក្តីថ្លៃថ្នូរ ។

CHAT
SITE MAP FORM CENTER USER MANUAL SECURITY TIPS NEWSLETTER LEGAL AND PRIVACY NOTICE
ONLINE VISITOR: 243 ©2024 ACLEDA Bank Plc.
DARK MODE

ACLEDA Bank Plc. - Credentials

CONNECT WITH US ON