Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
កុំល្មើស
- បទពាក្យ៩ បែបជាប់ទង -
១- | ចែកមិនដាច់ | សាច់និងឆ្អឹង | ខឹងឆេវឆាវ |
បោកបោះប្រាវ | កាវកាច់កាប់ | ដាប់កម្ទេច | |
លោភលើសលន់ | ធ្ងន់ដោយបាប | ឆ្អាបរាប់ភ្លេច | |
ល្ងង់ជានិច្ច | ភ្លេចច្រើនដង | ឆ្លងកាចកម្ម ។ | |
២- | ត្រូវរលឹក | នឹកកុសល | ផលមង្គល |
ហេតុផលយល់ | ទល់ដើមចុង | ក្នុងក្រៅចាំ | |
អារម្មណ៍ស្ងប់ | ចប់កម្មពៀរ | ជាតាមផ្តាំ | |
ល្អប្រចាំ | កម្មកាចកុំ | សុំកុំល្មើស ។ | |