Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
វិធីកែតម្រូវតាមទម្លាប់ថ្មី
- បទព្រហ្មគីតិ -
| ១- | ការកែនូវទម្លាប់ | ព្យាយាមជាប់ដូចថ្នមថែ |
| ខុសឆ្គងហៅមកកែ | ប្រៀបដូចម៉ែថែប្រដៅ ។ | |
| ២- | កុំខឹងអីឯងអញ | កុំឱ្យចាញ់ព្រោះចិត្តក្តៅ |
| អត់ធ្មត់កុំមួម៉ៅ | ការគិតឆៅមិនសម្រេច ។ | |
| ៣- | បំណងតោងឱ្យដឹង | ទើបគេប្រឹងធ្វើឱ្យស្រេច |
| បានផលល្អបណ្តាច់ | កុំឱ្យដាច់ការព្យាយាម ។ | |
| ៤- | ផលល្អលើកទឹកចិត្ត | សរសើរស្និទ្ធជាទំនៀម |
| ផលកើតពីញើសឈាម | ការព្យាយាមអ្នករួមធ្វើ ។ | |
| ៥- | ប្រឹងកែកាយឱ្យគាប់ | ជាទម្លាប់កុំទីទើរ |
| ស្តែងស្តីល្អដូចធ្វើ | ចិត្តស្មោះលើមានមង្គល ។ | |


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



