Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
នឹកទីកប់សុក
- បទកាកគតិ -
| ១- | កត្តិកខ្យល់ធ្លាក់ | អាកាសត្រជាក់ | ធ្លាក់ជំនោរថ្មី |
| ភ្នកនឹកទងសុក | ភូមិស្រុកទឹកដី | នឹកលើសអ្វីៗ | |
| នឹកគុណពុកម៉ែ ។ | |||
| ២- | លោកផ្តល់កំណើត | ឲ្យកូនបានកើត | លោកចិញ្ចឹមថែ |
| ពុកលោកនឿយហត់ | អំណត់ធ្វើស្រែ | ស្រណោះនឹកម៉ែ | |
| បោកគក់ដាំស្ល ។ | |||
| ៣- | បឋមសិក្សា | នឹកគ្រូអាចារ្យ | នឹកមិត្តបវរ |
| នឹកវត្តអារាម | នឹកស្នាមស្មោះសរ | ដំបូន្មានល្អ | |
| ព្រះសង្ឃបង្រៀន ។ | |||
| ៤- | នឹកវិទ្យាល័យ | នឹកគ្រប់វិស័យ | វិជ្ជាបានរៀន |
| នឹកលេខអក្សរ | ទ្រព្យល្អជាស្ពាន | គុណគាប់ជាយាន | |
| នឹកសាស្ត្រាចារ្យ ។ | |||
| ៥- | នឹកថ្ងៃសាងផ្នួស | សំណាងបានបួស | នឹករោងសាលា |
| ព្រះគុណបំណាច់ | ឧបជ្ឈាចារ្យ | ពុទ្ធសាសនា | |
| អប់រំបង្រៀន ។ | |||
| ៦- | គ្រប់គ្រងនាទី | ខិតខំសម្ភី | ព្រះធម៌ជាយាន |
| ផ្លូវធម៌ផ្លូវលោក | សាងភោគផលទាន | ទ្រទ្រង់ជំហាន | |
| ឈានបានខ្ពង់ខ្ពស់ ។ | |||
| ៧- | ដំណើរជីវិត | នឹកគ្រប់ឆ្ងាយជិត | ទីឋានធ្លាប់រស់ |
| នឹកនាទីគ្រូ | គំរូមានយស | គ្រូមានកេរ្តិ៍ឈ្មោះ | |
| ព្រោះមានសិស្សល្អ ។ | |||
| ៨- | គ្រប់តួនាទី | ការងារសម្ភី | បានផលបវរ |
| ថ្នាក់ទាបខ្ពស់ធំ | ក្រពុំផលល្អ | កើនគុណគាប់ត | |
| ល្អដល់សព្វថ្ងៃ ។ | |||
| ៩- | តំណទៅមុខ | ជួយសាងជួយសុខ | ញាប់ជើងញាប់ដៃ |
| តបស្នងសង្គម | រស់ជុំជាតិថ្លៃ | តបស្នងតម្លៃ | |
| សងគុណបំណាច់ ។ | |||
| ១០- | គ្រប់កិច្ចការងារ | គោលដៅគាប់ជា | ត្រូវតែសម្រេច |
| រួមដោយឆន្ទៈ | ជឿជាក់មិនដាច់ | រួមការចាំបាច់ | |
| រុងរឿងរីករាយ ។ | |||


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



