navigate_nextMedianavigate_nextEducational Poems
មោហោស្នេហា
- បទកាកគតិ -
| ១- | មោហោស្នេហា | អាប់អន់បញ្ញា | ស្លុងស្លាប់ស្មារតី |
| | ភ្លើងស្នេហ៍កញ្ជ្រោល | រាលរោលប្រុសស្រី | ចាស់យល់ក្មេងខ្ចី |
| | | អាក្រក់យល់ល្អ ។ | |
|
| ២- | ស្នេហ៍ភ្លើងចំបើង | ឆាបឆេះឆួលឡើង | តម្រេកអំណរ |
| | ភ្លឺយល់ងងឹត | គំនិតមិនល្អ | រយលានទំព័រ |
| | | សរសេរមិនអស់ ។ | |
|
| ៣- | លង់ស្នេហ៍ងុលងប់ | យើងស្នេហ៍គេឈប់ | មិនគួរឡេះឡោះ |
| | លូកលាន់កេះកៀវ | មិនស្រៀវខុសសោះ | គេមិនស្រណោះ |
| | | ត្បិតឯងមិនជា ។ | |
|
| ៤- | ស្នេហ៍គួរស្នេហ៍គាប់ | ស្នេហ៍គេរករាប់ | ស្នេហ៍ឯកភាពគ្នា |
| | ស្នេហ៍មួយនឹងមួយ | មិនព្រួយបានជា | ស្របច្បាប់រមនា |
| | | ស្នេហ៍មានមង្គល ។ | |
|
ជំនួយស្មារតី : សម្រាប់អប់រំពង្រឹងការអនុវត្តច្បាប់ និងក្រមសីលធម៌