Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
គោលបំណង និង ការអនុវត្ត
- បទពាក្យ៧ -
១- | ឃើញខុសជេរស្តីនាំខាតការ | គួរយល់ខ្លឹមសារហេតុកំហុស |
ចង់បានល្អឡើងមិនចង់ចុះ | មិនចង់ធ្វើខុសដូច្នោះឡើយ ។ | |
២- | ទិសដៅឆ្ពោះទៅគោលបំណង | ត្រូវផងខុសផងមិនដល់ត្រើយ |
វិបត្តិបានធ្វើខុសទៅហើយ | គួរសួរឲ្យឆ្លើយនូវបំណង ។ | |
៣- | អាណិតអាណោចខ្លោចផ្សាក្រៃ | ខិតខំយប់ថ្ងៃតាមចិត្តប៉ង |
ប្រឹងឲ្យសម្រេចស្រេចបំណង | ខូចការសៅហ្មងដ្បិតខុសផ្លូវ ។ | |
៤- | ពិតគិតធ្វើអ្វីមានបំណង | ដឹងដានទៅផងចំផ្លូវត្រូវ |
គិតមិនទាន់អស់កុំអាលទៅ | កុំដើរខុសផ្លូវទៅមិនដល់ ។ | |
៥- | នីតិវិធីប្រៀបដូចដាន | ចូរចាំចរថ្កានផុតកង្វល់ |
ធ្វើត្រូវមិនខុសរែងបានផល | សម្រេចឈានដល់គោលបំណង ។ | |