Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
ចំណី និង ចំណង់
- បទកាកគតិ -
១- | បុរាណចែងចារ | សព្វសត្វមនុស្សា | ត្រូវការចំណី |
ប្រសិនជាអត់ | ប្រាកដគ្មានឆី | សត្វក្នុងលោកីយ៍ | |
ស្លាប់បង់អសារ ។ | |||
២- | បើអត់ចំណី | ពិតជាឃ្លានឆី | ឃ្លានលុះមរណា |
ស្រេកឃ្លានពន់ពេក | ដើរដេកត្រូវការ | ស្លាប់ស្លុងពិចារណ៍ | |
ដោយសារចំណង់ ។ | |||
៣- | ទាំងកាយទាំងចិត្ត | ត្រូវការជាប់ស្អិត | ត្រអាលឃ្លានចង់ |
ត្រូវការបំផុត | ប្រាកដអស់ត្រង់ | មោហោតម្រង់ | |
លេងល្បិចក្របួច ។ | |||
៤- | កុំយកពងមាន់ | ផ្ញើក្អែកយល់គ្រាន់ | ថាឯងមុតស្រួច |
ខ្វះខាតការគិត | គំនិតស្តើងស្តួច | ធ្លោយបើកបង្អួច | |
ក្អែកលួចឱ្យហោច ។ | |||
៥- | កុំយកជាតិស្ករ | រសផ្អែមគ្រប់ពណ៌ | ទៅផ្ញើស្រមោច |
ខ្វះខាតត្រូវការ | ប្រាថ្នាប្រយោជន៍ | ក្រគិតដាច់ដោច | |
ហោចបាត់អស់ស្ករ ។ | |||
៦- | ទំនុកចិត្តផ្ញើ | មើលគ្រប់ដំណើរ | ក្រឹត្យក្រមសីលធម៌ |
ជឿជាក់ទុកចិត្ត | យល់ពិតបវរ | ទ្រព្យគង់វង្សល្អ | |
ស្ងប់ចិត្តសុខសាន្ត ។ | |||
ជំនួយស្មារតី : អប់រំស្តីអំពីតម្រូវការ និងចំណង់ហួសហេតុ