Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
កុំត្រាប់តាមខ្លែងស្រាក
- បទកាកគតិ -
១- | បើកូនស្រដី | ចូរកូនលកលៃ | ឱ្យផ្អែមពីរោះ |
កុំអញឯងអី | កុំស្តីទ្រគោះ | សម្តីខ្ពង់ខ្ពស់ | |
រស់ញាតិរាប់រក ។ | |||
២- | កុំដូចខ្លែងស្រាក | គេដេញឱ្យចាក | សម្បុកជម្រក |
ព្រោះគេភ័យខ្លាច | អំណាចស្រែកមក | ព្រឺព្រួចភ័យភ្នក | |
ស្លន់ស្លោបែកញើស ។ | |||
៣- | សំឡេងខ្លែងស្រាក | ឮព្រឺក្បាលខ្ញាក | ដួងចិត្តក្នាញ់ឃ្នើស |
ខ្លែងស្រាកមិនដឹង | ខំប្រឹងគេទើស | គិតខុសយល់លើស | |
ថាមនុស្សគម្រក់ ។ | |||
៤- | ថ្ងៃពួនធ្វើហី | ហើរតែរាត្រី | ពេលមនុស្សលង់លក់ |
ស្រែកឮគេជេរ | ឈ្មោលមេគម្រក់ | ដូចប្រេតនរក | |
គេស្អប់សម្តី ។ | |||
ផលល្អគួរគប្បី | កូនប្រុសស្រីត្រូវរៀនយក | ||
ផលល្អក់កុំរើសមក | កុំរៀនយកនាំអប្រិយ ។ |