www.acledabank.com.kh

navigate_nextMedianavigate_nextEducational Poems

រៀន

- បទពាក្យ៧ -
១- រៀនឆ្ងល់រៀនសួររៀនស្តាប់គេ រៀនធ្វើជាមេបាប្រពៃ
  រៀនគិតរិះរេចេះវាងវៃ កត់ត្រាលកលៃខំរៀនសូត្រ ។
២- រៀនស្ងប់ចប់រឿងជុំអាត្មា រៀនសាងរាបសាល្អស្លូតបូត
  រៀនយល់ហេតុផលរៀនរហូត រៀនរូតរះស្រូតទាន់វេលា ។
៣- រៀនការពារទប់រាល់វិបត្តិ រៀនសូត្រហ្វឹកហាត់គ្រប់ការងារ
  រៀនសូត្រដោះស្រាយឱ្យល្អជា រៀនគ្រប់វេលាជារហូត ។
  រៀនស្តាប់រៀនមើលរៀនពិចារណ៍ រៀនធ្វើកិច្ចការរៀនលម្អ
  រៀននិយាយស្តីរៀនបវរ រៀនចិត្តស្មោះសររៀនគ្រប់កាល ។
ជំនួយស្មារតី : គ្រប់គ្រង​ធនធាន​មនុស្ស

CHAT
SITE MAP FORM CENTER USER MANUAL SECURITY TIPS NEWSLETTER LEGAL AND PRIVACY NOTICE
ONLINE VISITOR: 274 ©2024 ACLEDA Bank Plc.
DARK MODE

ACLEDA Bank Plc. - Credentials

CONNECT WITH US ON