Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
ឧត្តមភរិយា
- បទពាក្យ៧ -
១- | សុខសាន្តសិរី | កើតកបពីស្រី | ពាក្យផ្អែមប្រពន្ធ |
កបកាយឥតខ្ចោះ | ចិត្តស្មោះទន់ភ្លន់ | ក្រីក្រជ្រាយទន់ | |
មកមានមួនមាំ ។ | |||
២- | លើសលោះទោសពៃរ៍ | គិតគូរលកលៃ | តាមក្រឹត្យលំនាំ |
ប្រួលប្រែវិបត្តិ | ទប់ស្កាត់ពៀរពាំ | កំហុសដូចជ្រាំ | |
ក្លាយជាឱសថ ។ | |||
៣- | បញ្ញាអាវុធ | ឈ្លាសវៃមោះមុត | ស្រីមានអំណត់ |
រឿងរ៉ាវប៉ុនភ្នំ | មាសមុំសង្កត់ | ភ្លើងភ្លៀងខ្សោយខ្សត់ | |
ហប់ហុយអស់ផ្សែង ។ | |||
៤- | បុរសមានភ័ព្វ | សំណាងគុណគាប់ | ប្តីស្រីដូចថ្លែង |
មង្គលខ្ពង់ខ្ពស់ | ស័ក្តិយសឡើងឯង | ស្រីមានតំណែង | |
ឧត្តមភរិយា ។ | |||
ជំនួយស្មារតី : កម្លាយទោសពៃរ៍ជាគុណគាប់