Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
ចាប់បញ្ច្រាស ប្រាសសីលធម៌
- បទពាក្យ៩ បែបជាប់ទង -
១- | ចិត្តលោភលន់ | គន់គេមាន | ហ៊ានល្មើសច្បាប់ |
ចង់បានឆាប់ | ចាប់បញ្ច្រាស | ប្រាសសីលធម៌ | |
ក្លែងល្បាយល្បិច | កិច្ចបន្លំ | ផ្សំបន្ត | |
ល្បិចវ័ណ្ឌក | ក្រសព្វឋាន | បានទោសទុក្ខ ។ | |
២- | គេថ្លែងប្រាប់ | ស្ដាប់មិនយល់ | ពុលនឹងបាប |
ប្រៃយល់សាប | ឆ្អាបយល់ឈ្ងុយ | ផ្ទុយទំនុក | |
ស្ដាប់មិនអស់ | ខ្ចោះដោយល្មើស | រើសឈើពុក | |
ខ្លឹមមិនទុក | ពុកយល់មាំ | ទ្រាំទូលបាប ។ | |