Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
ភ្លើងវិបត្តិ
- បទកាកគតិ -
| ១- | ចរចារចេចចូច | ចូលខូចចេញខូច | ប្រដូចជាភ្លើង |
| ប្រយ័ត្នប្រៀបប្រុង | ក្រៅក្នុងគេយើង | វិបត្តិរំលើង | |
| រីករឿងរីងរៃ ។ | |||
| ២- | ភ្លើងក្រៅភ្លើងក្នុង | ស្កាត់ប្រយ័ត្នប្រុង | ហៅហានវាងវៃ |
| ភ្លើងជាវិបត្តិ | បង្កាត់ឆេះព្រៃ | ទប់ស្កាត់លកលៃ | |
| កុំឱ្យឆាបឆេះ ។ | |||
| ៣- | ភ្លើងក្នុងចង្ក្រាន | អាចឱ្យឆេះបាន | ត្រូវការចំហេះ |
| ភ្លើងក្នុងភ្លើងក្រៅ | កើតក្ដៅឆាបឆេះ | ក្តួលក្តៅផង់ផេះ | |
| នៅក្នុងបេះដូង ។ | |||
| ៤- | ចៀសចាកទោសទុក្ខ | ក្តីសុកមម៉ុក | លិចកើតជើងត្បូង |
| ទុកតែកុសល | នៅក្នុងបេះដូង | ជ្រៅដូចអណ្តូង | |
| នឿយហត់ពេកណាស់ ។ | |||
ជំនួយស្មារតី : ទប់ស្កាត់វិបត្តិជម្លោះ


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



