Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
រាយការណ៍គ្រប់ ភពដោះស្រាយ
- បទពាក្យ៩ បែបជាប់ទង -
១- | ប្រាប់ភពឋាន | ដានកំហុស | ខុសមិនត្រូវ |
ប្រាប់ខុសផ្លូវ | សូវនៅស្ងៀម | ត្រៀមស្ដាប់គេ | |
ប្រាប់លើសខ្វះ | ប៉ះទោសទណ្ឌ | វ័ណ្ឌវាក់ទ្វេ | |
ប្រាប់វៀចវេរ | រេខុសផ្លូវ | សូវកុំប្រាប់ ។ | |
២- | ប្រាប់ហេតុផល | ដល់ដើមដាន | ឋានថ្នាំងថ្នាក់ |
ប្រាប់សច្ចៈ | ដាក់ជាអាទិ៍ | ខ្នាតលំដាប់ | |
ប្រាប់ឲ្យអស់ | ខ្ចោះរំលង | រងរឿងយ៉ាប់ | |
ថ្លែងទាំងសព្ទ | ចាប់សរសេរ | ស្មេររាយការណ៍ ។ | |
៣- | យោងភពផែន | ដែនហេតុផល | ផ្ដល់ភស្តុតាង |
មានគ្រប់យ៉ាង | សាងឫសគល់ | យល់ខ្លឹមសារ | |
ងាយដោះស្រាយ | កាយតាមដាន | ឋានប្រេះឆា | |
រឿងម្ដេចម្ដា | ថាឲ្យគ្រប់ | ភពដោះស្រាយ ។ | |