navigate_nextMedianavigate_nextEducational Poems
វៀរចាកការសម្លាប់ បំពានសត្វមានជីវិត
- បទពាក្យ៩ បែបជាប់ទង -
| ១- | បំពានសត្វ | បាត់ជីវិត | ពិតទោសទណ្ឌ |
| | កម្មមិនភាន់ | ជាន់ចាប់ជាប់ | រាប់ទោសធ្ងន់ |
| | អកុសល | ផ្តល់តាមកម្ម | ផ្ដាំជាធន |
| | កម្មជាទុន | មុននិងក្រោយ | ឲ្យផលបាប ។ |
|
| ២- | ជាប់ខ្នោះឃ្នាង | លាងមិនជ្រះ | លះមិនចប់ |
| | ចិត្តមិនស្ងប់ | កប់ផុយពុក | គុកឆ្អេះឆ្អាប |
| | កម្មអាក្រក់ | ល្អក់កួចផ្តុំ | កុំព្រោះសាប |
| | ចាំពាក្យកាព្យ | បាបត្រូវប្តូរ | ថ្នូរជាបុណ្យ ។ |
|