Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
សើច
- បទកាកគតិ -
១- | សើចសុខសប្បាយ | វង់ភ័ក្ត្រស្រស់ស្រាយ | បំព្រងភ្លឺថ្លា |
សើចសមបានច្រើន | ចម្រើនបញ្ញា | សើចស្រួលចិន្តា | |
សុខភាពមាំមួន ។ | |||
២- | សើចកើតមង្គល | សើចច្រើននិមល | លើកសម្រស់ខ្លួន |
សើចអារម្មណ៍ថ្លា | ភក្ត្រាសមសួន | សើចច្រើនមាំមួន | |
ដួងចិត្តជ្រះថ្លា ។ | |||
៣- | សើចអភិរម្យ | សើចបានជួបជុំ | មិត្តភក្តិញាតិសា |
សើចកាយរឹងប៉ឹង | សើចប្រឹងធ្វើការ | សើចថែរក្សា | |
ទ្រព្យស្ថិរគង់វង្ស ។ | |||
៤- | សើចបំពេញការ | ត្រូវក្បួនមាត្រា | សើចថែទ្រព្យគង់ |
សើចចាកអំពល់ | កុសលទ្រទ្រង់ | សើចឆ្លាតមិនល្ងង់ | |
សើចមានមង្គល ។ | |||
ញញឹម និង សើចជាមន្តស្នេហ៍ដ៏ស័ក្តិសិទ្ធិ ។