Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
សីលធម៌កីឡាករ
- បទកាកគតិ -
| ១- | ក្រឹត្យក្រមសីលធម៌ | ក្រុមកីឡាល្អ | មិនសេពសុរា |
| លះគ្រឿងស្រវឹង | ចេះដឹងពិចារណ៍ | ពេលលេងកីឡា | |
| គោរពវិន័យ ។ | |||
| ២- | សេពបៀរស្រាកាច | ស្តែងឫកកំណាច | ដណ្តើមជោគជ័យ |
| ទាត់ធាក់រុញច្រាន | យល់បានប្រពៃ | កាចលេងខុសន័យ | |
| ផ្ទុយច្បាប់កីឡា ។ | |||
| ៣- | លះពាក្យឯងអញ | ទោះឈ្នះទោះចាញ់ | លះស្តីជេរថា |
| លះឈ្លោះប្រកែក | សម្រែកឡូឡា | លះឆ្គងឆ្លេឆ្លា | |
| មានះគ្នាន់ក្នាញ់ ។ | |||
| ៤- | លេងលើកទឹកចិត្ត | រាប់រកអាណិត | ទោះបីឈ្នះចាញ់ |
| ក្រុមគេក្រុមឯង | សម្តែងស្រឡាញ់ | កុំបីក្នក់ក្នាញ់ | |
| រក្សាមិត្តល្អ ។ | |||
| ៥- | លះបន្ទោសគ្នា | លះពាក្យមិនជា | រៀនស្ងប់បវរ |
| ខ្វះខាតហាត់រៀន | ជំហានបន្ត | សិល៍្បសាស្ត្រក្បាច់ល្អ | |
| តទៅបានឈ្នះ ។ | |||
ជំនួយស្មារតី : សម្រាប់អប់រំសីលធម៌កីឡាករ


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



