www.acledabank.com.kh
Profile Photo

លោក ឆាយ សឿន, ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល

គណៈ​កម្មាធិការ​ក្រុមប្រឹក្សា​ភិបាល ៖ គណៈកម្មាធិការ​សវនកម្ម

ជនជាតិ​ខ្មែរ កើត​ក្នុង​ខែមេសា ឆ្នាំ១៩៥៤។ លោក​បាន​ចូលរួម​ក្នុង​ក្រុមប្រឹក្សាភិបាល​នៅ​ខែសីហា ឆ្នាំ២០១៤។ លោក​បាន​ចូល​បម្រើការ​ជាមួយ​អេស៊ីលីដា ចាប់តាំង​ពី​ខែមករា ឆ្នាំ១៩៩៣ រហូត​ដល់​ចូល​និវត្តន៍​នៅ​ខែមេសា ឆ្នាំ២០១៤ ។ តួនាទី​ចុងក្រោយ​មុន​ចូលនិវត្តន៍​របស់​លោក​នៅ​ក្នុង​ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​អនុប្រធាននាយកប្រតិបត្តិ និង​ជា​គណៈប្រធាន​នាយកប្រតិបត្តិ​ហិរញ្ញវត្ថុ ។ លោក​ធ្លាប់​ធ្វើ​ជា​គណនេយ្យករ និង​ជា​អនុប្រធានគណនេយ្យករ​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកំពត ពីឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៩២ ។

បច្ចុប្បន្ន​លោកជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ធនាគារ អេស៊ីលីដា ភីអិលស៊ី, សមាជិក​ក្រុម​ប្រឹក្សាភិបាល​នៃ​ធនាគារ អេស៊ីលីដា ឡាវ, និង​សមាជិក​ក្រុម​ប្រឹក្សាភិបាល​នៃ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ។

លោក​បាន​បញ្ចប់​ថ្នាក់អនុបណ្ឌិត​ប្រតិបត្តិ​គ្រប់គ្រង​ពាណិជ្ជកម្ម ជំនាញ​ហិរញ្ញវត្ថុ និង​គណនេយ្យ ពី​សាកលវិទ្យាល័យ Preston នៅ​សហរដ្ឋអាមេរិក។ លោក​ក៏​បាន​បញ្ចប់​វគ្គសិក្សា​ស្តីពី​អភិបាលក្រុមហ៊ុន ពី​វិទ្យាស្ថាន​អូស្ត្រាលី​សម្រាប់​អភិបាលក្រុមហ៊ុន (GAICD)។។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៩៩២ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖